ថៃកាន់តែអាម៉ាស់ទៀតហើយ !ទីបំផុតសំឡេងអំពាវនាវរបស់លោក Michael Alfaro បានឮដល់សេតវិមានហើយ ដោយពេលនេះ ប្រធានាធិបតី ត្រាំ ក៏បានដឹងពីចរិតពិតរបស់ថៃដែរ! 

វីដេអូ Live របស់លោក Michael Alfaro ត្រូវបានលោក Gary Franchi ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានពីសេតវិមានបានយកទៅបង្ហោះបន្ត ដោយក្នុងសំណេរនោះ លោកបានលើកឡើងថា «បានដឹងដល់ប្រធានាធិបតី Donald J. Trump ហើយ!» ដោយក្នុងសំណេរលោកក៏បានរំលេចយ៉ាងច្បាស់ពីការមិនគោរពបទឈប់បាញ់ ដែលមានការចូលរួមខ្នះខ្នែង ដោយផ្ទាល់ពីលោក ត្រាំ ព្រោះថៃ បានចាប់កងកម្លាំងកម្ពុជា ២០ រូប នៅក្រោយបទឈប់បាញ់ចូលជាធរមាន។ ត្បិតថាថៃព្រមដោះលែង២នាក់មកវិញ តែលោកបាននិយាយថា ថៃ ត្រូវតែដោះលែងពួកគេមកវិញទាំងអស់ភ្លាមៗ។
ជាចុងក្រោយលោក Gary Franchi បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាគួរតែទទួលបាននូវ សន្តិភាព កិត្តិយស និង ការគោរព។ កសិករ និងគ្រួសារ ដែលចង់រស់នៅដោយសុខសុវត្ថិភាព មិនគួរត្រូវបានគេបំភ័យ ដោយអំពើឈ្លានពានឡើយ។
ការបង្ហោះរបស់លោក មិនមែនធ្វើតែមាត់ ឬសំណេរនោះឡើយ តែបានភ្ជាប់វីដេអូរាយការណ៍ ដែលជារបាយការណ៍ពីលោក Michael ផងដែរ៕
ប្រភព៖ FB Gary Franchi
#ThailandStartedTheWar
#Scamworld
#ScamWorldwild
#Internationalscam
#Thailandbecamesthaiscam
#Thaiscam
#Thaiscamland