នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រកាស ដោយស្លៀកពាក់ឯកសណ្ឋានយោធាថៃ នៅយប់ថ្ងៃទី១១ វិច្ឆិកា ២០២៥នេះ មិនខ្វល់ពីសន្តិភាពកម្ពុជា-ថៃ
KCSM2025-11-11 11-28pm
(បាងកក)នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រកាស ដោយស្លៀកពាក់ឯកសណ្ឋានយោធាថៃ នៅយប់ថ្ងៃទី១១ វិច្ឆិកា ២០២៥នេះថា÷
«សន្តិភាព បានដើរដល់ទីបញ្ចប់ហើយ លោកក៏លែងអើពើជាមួយនឹងភាគីកម្ពុជា 🇰🇭 បន្តទៀតដែរ លោកបានហែកចោលនូវ សេចក្តីប្រកាសចំនួន ៤ចំណុចចោល ដោយលោកក៏ព្រងើយកន្តើយនឹងសំណើរបស់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក 🇺🇸 Donald Trump ផងដែរ»។
*លោកសង្កត់ធ្ងន់ថា៖ «ក្នុងនាមថៃ 🇹🇭 គឺជាប្រទេសប្រជាធិបតេយ្យមួយ លោកមិនចាំបាច់រាយការណ៍ទៅកាន់នរណាម្នាក់ទៀតឡើយ ចាប់ពីពេលនេះតទៅ លោកនឹងធ្វើអ្វីដែលមានប្រយោជន៍សម្រាប់ប្រទេសថៃតែប៉ុណ្ណោះ លោកកំពុងផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាទៅដល់កងទ័ពថៃ ដែលឈរជើងគ្រប់សមរភូមិ»៕
ប្រភព :Smeyy