ឯកឧត្តមបណ្ឌិត ផែន សុផលអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅខែបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ









KCSM2025-08-17 02-22pm
(កំពត)កាលព្រឹកថ្ងៃសៅរ៍៧រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតផែនសុផល សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យនិងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គភ្នំតូចអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅខែបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ នៅសាលប្រជុំសាលាស្រុកអង្គរជ័យ។
សមាសភាពចូលរួមមាន! ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ និង១១ឃុំនៃស្រុកអង្គរជ័យ លោកស្រីប្រធានក្រុមប្រឹក្សាស្រុកអង្គរជ័យ លោកអភិបាលស្រុក អភិបាលរងស្រុក លោកប្រធានការិយាល័យអប់រំស្រុក លោកប្រធានការិយាល័យសុខភាពប្រតិបត្តិស្រុក លោកអធិការនគរបាលស្រុកអង្គរជ័យ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង ១១ លោក លោកស្រីប្រធានមណ្ឌលសុខភាពទាំង ១១ឃុំ លោកនាយក នាយិកាវិទ្យាល័យទាំង០៥ អនុវិទ្យាល័យទាំង ១០ លោកនាយក នាយិកាបឋមសិក្សា ទាំង ៤៣និងលោកគ្រូអ្នកគ្រូនៃវិទ្យាល័យទាំង០៥នៃស្រុកអង្គរជ័យ សរុបចំនួន ២០០នាក់។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ឲ្យលោកនាយកវិទ្យាល័យទាំង០៥ជួយបំប៉នបន្ថែមដល់បេក្ខជនដែលត្រូវត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិនៅថ្ងៃទី ២៨ ២៩ខែសីហាខាងមុខនេះ និងរៀនចំសំអាត
បរិស្ថានអោយបានល្អនៅជុំវិញសាលារៀនតាមផ្លូវសាធារណៈនិងទីប្រជុំជនដើម្បីទទួលបានសុខភាពល្អ។
ជាកិច្ចបញ្ចប់ឯកឧត្តមបណ្ឌិតសភាចារ្យផ្ដល់ថវិកាលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូជំនាញមុខវិជ្ជាដែលត្រូវប្រឡងចំនួន១០.០០០រៀលក្នុងមួយនាក់ៗ។
ឯកឧត្តមបណ្ឌិតសភាចារ្យជូនពរឯកឧត្តមលោកជំទាវលោកលោកស្រី ជាក្រុមការងារនិងលោកគ្រូអ្នកគ្រូទទួលបាននូវសុខភាពល្អបរិបូណ៌និងទទួលបានជ័យជំនះគ្រប់ភារកិច្ច។
កម្មវិធីនេះបញ្ចប់ត្រឹមម៉ោង១១:០០ នាទី
បន្ទាប់ពីបញ្ចប់កម្មវិធីឯកឧត្តមបណ្ឌិតសភាចារ្យអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនិងផ្ដល់គ្រឿងឧបភោគជូនគ្រួសារវីរៈកងទ័ពសមរភូមិជួរមុខការពារព្រំដែនកម្ពុជា ថៃចំនួន(០៧)គ្រួសារនៅសាលាឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។
.គ្រួសារទ័ពសរុប: ០៧ គ្រួសារ
.ដោយមានការជួយឧបត្ថម្ភ
-រដ្ឋបាលស្រុកអង្គរជ័យ
-រដ្ឋបាលឃុំ សប្បុរសជន
អាជីវករ ប្រជាពលរដ្ឋទូទាំងឃុំអង្គភ្នំតូច សិស្សានុសិស្ស និង សប្បុរសជនក្នុងនិងក្រៅប្រទេស
.ក្នុងមួយគ្រួសារទទួលបាន
អង្ករ : ២៥ គក
មីខ្លាឃ្មុំ : ១ កេស
សារ៉ុង : ១
ត្រខ : ១ ឡូ
ទឹកត្រី : ១ យួរ
ទឹកសុទ្ធ : ១ កេស
ថវិកា : ១៥០,០០០ រៀល
-ឯកឧត្តមបណ្ឌិតសុភាចារ្យណាតប៊ុនរឿនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកអង្គរជ័យឧបត្ថម្ភបន្ថែមមួយគ្រួសារ ១០០.០០០រៀលទៀត
-ឯកឧត្តមបណ្ឌិតផែនសុផលអនុប្រធានក្រុមក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំអង្គភ្នំតូចឧបត្ថម្ភបន្ថែមមួយគ្រួសារ ៥០.០០០រៀលទៀត
+សរុបក្នុងមួយគ្រួសារថវិកាបាន ៣០០.០០០រៀល។
អត្ថបទដោយ:K007