Breaking៖ លោក Alfaro នឹងទៅយកព័ត៌មាននៅប្រទេសថៃ តាមការអញ្ជើញរបស់រដ្ឋាភិបាលថៃ!
KCSM2025-08-17 02-36pm
លោក Michael Alfaro អ្នកសារព័ត៌មានអាមេរិកដ៏ល្បី នឹងអញ្ជើញទៅយកព័ត៌មាននៅប្រទេសថៃ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលថៃ។
នេះបើយោងតាមការលើកឡើងរបស់លោក Alfaro នៅលើផេករបស់ខ្លួន កាលពីយប់ទី១៦.០៨.២០២៥។
លោក Alfaro បាននិយាយយ៉ាងដូច្នេះថា”ខ្ញុំកំពុងនៅលើដីនៅកម្ពុជា ប៉ុន្តែខ្ញុំទើបតែទទួលបានការអញ្ជើញពីរដ្ឋាភិបាលថៃ ឱ្យឆ្លងកាត់និងស្តាប់រឿងរបស់ពួកគេផ្ទាល់។
ក្នុងនាមជាអ្នកកាសែត បេសកកម្មរបស់ខ្ញុំ គឺបើកបាំងការពិតពេញលេញនៅពីក្រោយជម្លោះព្រំដែននេះ នៅភាគីទាំងសងខាង និងរាយការណ៍ផ្ទាល់ទៅកាន់ប្រជាជនអាមេរិក និងពិភពលោក។
បន្ទាប់ពីជួបជាមួយមន្រ្តីថៃរួច ខ្ញុំនឹងត្រឡប់មកវិញជាមួយការរកឃើញរបស់ខ្ញុំ និងប្រធានាធិបតី ត្រាំ ដើម្បីលោកអាចធ្វើការសម្រេចចិត្តយ៉ាងពេញលេញអំពីរបៀបឆ្ពោះទៅរកសន្តិភាពដ៏យូរអង្វែងរវាងកម្ពុជា និង ថៃ។
សូមផ្តល់នូវចំណុចល្អបំផុតនៃទំនាក់ទំនងដើម្បីធ្វើឱ្យរឿងនេះកើតឡើង”។
ជុំវិញរឿងនេះ កាលពីថ្ងៃទី១៦.០៨.២០២៥ លោក Jirayu Huangsap អ្នកនាំពាក្យវិមានរដ្ឋាភិបាលថៃ បានប្រកាសអញ្ជើញលោក Alfaro ឱ្យទៅទស្សនកិច្ច និងយកព័ត៌មាន នៅប្រទេសថៃ ជុំវិញជម្លោះព្រំដែនជាមួយកម្ពុជា!។
ការប្រកាសអញ្ជើញនេះ បន្ទាប់ពីលោក Alfaro បានផ្សាយបន្តផ្ទាល់ចេញពីតំបន់ព្រំដែនកម្ពុជា.ថៃ កាលពីយប់ទី១៥.០៨.២០២៥។
លោក Jirayu អះអាងថា ប្រសិនបើលោក Alfaro មកទស្សនកិច្ច និងយកព័ត៌មាននៅប្រទេសថៃ.!។
គឺរូបលោក នឹងធានារ៉ាប់រងទាំងសុវត្ថិភាព និងរាល់ការចំណាយទាំងអស់ មិនថាទៅកន្លែងណាឬដើរលេងកម្សាន្តត្រង់ណានោះទេ!។
ពោលគឺលោក Michael Alfaro ចង់ទៅផ្សាយផ្ទាល់ កណ្តាលវាលមីនឬទៅមើលការខូចខាត ពីការវាយប្រហារលើជនស៊ីវិលថៃ ក៏បាន ដើម្បីឱ្យគាត់បានឃើញផ្ទាល់ភ្នែក កុំឱ្យជឿតែម្ខាង។
-សូមបញ្ជាក់ថា កាលពីយប់ទី១៥.០៨.២០២៥ លោក Michael Alfaro បានឡាយផ្ទាល់ ដោយនិយាយថា កម្ពុជាត្រូវការសន្តិភាព ហើយបើថៃ ត្រូវការសន្តិភាពដែរ។
តើហេតុអ្វីថៃ ប្រព្រឹត្តទង្វើនេះ ដោយបានយកបន្លាលួសមកហ៊ុមព័ន្ធផ្លូវ និងផ្ទះរបស់ប្រជាជនស្លូតត្រង់ របស់កម្ពុជាដូច្នេះ?។
គាត់ និយាយដោយអារម្មណ៍ឈឺចាប់ជំនួសប្រជាជនកម្ពុជាថា កម្ពុជាត្រូវការសន្តិភាព ប៉ុន្តែស្តេចរបស់ប្រទេសថៃ មិនត្រូវការសន្តិភាព ដូចបាននិយាយឡើយ គឺស្តេចរបស់ថៃ ជ្រើសរើសសង្រ្គាម៕