ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំប្រតិភូក្រសួងអធិការកិច្ច ចុះមកធ្វើការងារវេទិកាសាធារណៈ នៅ ឃុំនិទាន និង ឃុំពោធិអង្រ្កងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
KCSM2025-11-28 07-51pm
កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២៨ខែ វិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំប្រតិភូក្រសួងអធិការកិច្ច ចុះមកធ្វើការងារវេទិកាសាធារណៈ នៅ ឃុំនិទាន និង ឃុំពោធិអង្រ្កងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី លោកជំទាវ សេន សាណាល់ អនុរដ្ឋលេខាធិការ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តកំពង់ស្ពឺ លោកអភិបាលរង ស្រុកបរសេដ្ឋ លោក និង លោកមេឃុំនិទាន លោកប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំង ទាំងបីប្រភេទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោក អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ មន្រ្តី នៃនាយកដ្ឋានអប់រំ ផ្សព្វផ្សាយច្បាប់ និងវេទិកាសាធារណៈ នៃក្រសួងអធិការកិច្ច ចុះមកជួបប្រជុំជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំនិទានចំនួន ២០៥នាក់(ស្រ្តី៥៩នាក់) និង ឃុំពោធិអង្រ្កង ចំនួន ២១៧ ( ស្រ្តី ៤២នាក់) ដើម្បីស្តាប់ពីបញ្ហាកង្វល់ ទុក្ខលំបាក បញ្ហាប្រឈម ក្នុងជីវភាព បញ្ហាសេវាសាធារណៈ និងទទួលសំណូមពរ ផ្សេងៗ ក្នុងបញ្ហា បញ្ហាអគ្គិសនី , ហេស្ថារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន , ទំនប់ទឹក , អណ្តូងទឹក , បង្គោលភ្លើង , ការងារកសិកម្ម ចិញ្ចឹមសត្វ និង តម្លៃស្រូវ ត្រូវបានប្រជាពលរដ្ឋ លើកជាសំណូមពរ និង ក្រុមប្រតិភូ និង ជំនាញ បានបំភ្លឺ និង រកដំណោះស្រាយ ដាក់ ជូនរដ្ឋបាលខេត្ត និង ក្រសួង ពាក់ព័ន្ធ ដើម្បីលើផែនការ បំពេញនូវសំណូមពររបស់ប្រជាពលរដ្ឋ។ ក្នុងនោះ ឯកឧត្តម ចាន់ កុលបុត្រ បានសំណូមពរ សុំបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាបុត្រធីតា ឱ្យជៀសវាងគ្រឿងញៀន និងសំណូមពរដល់កងកម្លាំងនគរបាល និង អាវុធហត្ថ ចុះល្បាតសន្តិសុខ និងបង្រ្កាបមុខសញ្ញាក្មេងទំនើង និង ទប់ស្កាត់ការប្រើប្រាស់បារីអេឡោចត្រូនិច ដោយសិស្ស សាលា និង ផ្សព្វផ្សាយ app Nodrug ដើម្បីបង្រ្កាបមុខសញ្ញាចែកចាយគ្រឿងញៀន ផងដែរ ។
