កម្លាំងនគរបាលរាជធានីភ្នំពេញបង្រ្កាប ក្រុមក្មេងទំនើង រហស្សនាមវត្តក្នុង(wk) មុខសាលាអនុវត្ត ដោយឃាត់ខ្លួនបាន៧នាក់

KCSM2025-11-30 03-06pm
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបង្រ្កាបក្រុមក្មេងទំនើង រហស្សនាមវត្តក្នុង(wk) មុខសាលាអនុវត្ត ដោយឃាត់ខ្លួនបាន៧នាក់ ករណីប្រើប្រាស់អំពើហិង្សា។
ក្រុមក្មេងទំនើបទាំងនោះបានប្រើប្រាស់ហិង្សាដោយចេតនា ដោយបានយកដុំថ្ម ស្បែកជើង មួកសុវត្ថិភាព ដេញគប់ និងវាយគ្នាទៅវិញទៅមក ប្រព្រឹត្តនៅចំណុចលើសួនច្បារមុខសាលាអនុវត្ត ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០២ និង ៣០នាទី ។
ជនសង្ស័យ០៧នាក់ ជាក្រុមក្មេងទំនើងឈ្មោះ វត្តក្នុង (WK)រួមមាន៖
១-ឈ្មោះ ពិន លីហៃ ភេទ ប្រុស កើតឆ្នាំ២០០៧
២-ឈ្មោះ ឡុង សេដ្ឋកុល ភេទ ប្រុស កើតឆ្នាំ២០០៧
៣-ឈ្មោះ ឈិន វ៉ាន់ឈីវ ភេទ ប្រុស កើតឆ្នាំ២០០៧
៤-ឈ្មោះ សន សុវណ្ណដារ៉ា ភេទ ប្រុស កើតឆ្នាំ២០០៧
៥-ឈ្មោះ លាស់ ពេជ្រ ភេទ ប្រុស កើតឆ្នាំ២០០៧
៦-ឈ្មោះ មិត្ត រដ្ឋា ភេទ ប្រុស កើតឆ្នាំ២០០៧
៧-ឈ្មោះ នៅ សុវណ្ណមករា ភេទ ប្រុស កើតឆ្នាំ២០០៧
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំងនេះ ត្រូវបានការិយាល័យជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធី៕