- គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ពី «កាស៊ីណូ តុងហ៊ូ» នៅក្រុងព្រះសីហនុ
KCSM 2025-12-02 06-05pm
(ព្រះសីហនុ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ពីក្រុមហ៊ុន ជើង កាន ឯ.ក (JING KAN CO., LTD.) ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ តុងហ៊ូ (DONGHU CASINO) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូលេខ ២៩៤ គ.ល.ក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលផ្តល់ជូនក្រុមហ៊ុន ជើង កាន ឯ.ក (JING KAN CO., LTD.) ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ តុងហ៊ូ (DONGHU CASINO) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០៤១ គ.ល.ក.សសរ ចុះថ្ងៃទី២ ខែធ្នូ គ.ស.២០២៥»៕