ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងសាំមីឡ បណ្តាលអោយប្តីប្រពន្ធ02 នាក់ ស្លា-ប់បាត់បង់ជីវិត នៅស្រុកទ្រាំង ខេត្តតាកែវ
KCSM2025-08-18 01-55pm
(ខេត្តតាកែវ)(ស្រុកទ្រាំង)
នៅថ្ងៃទី 18 ខែសីហាឆ្នាំ 2025 វេលាម៉ោង 3:30 នាទីស្ថិតនៅលើផ្លូវជាតិលេខ 2 ចន្លោះគីឡូម៉ែត្រ 86,87 ក្នុងភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូនិង(សាំមីឡ)បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា។
សាំមីឡមួយគ្រឿងមិនស្គាល់អត្តសញ្ញាណអ្នកបើកបរបានចុះរត់គេចខ្លួនបាត់មុនពេលកើតហេតុសាំមីឡនេះបានបើកបរមកពីទិសខាងជើងមកទិសខាងត្បូងពេលមកដល់ត្រង់ចំណុចកើតហេតុបានបែកកង់ខាងឆ្វេងរួចក៏តោងចង្កូតមកខាងកើតផ្លូវស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាក់ហុងដាភីស៊ីអេចបានមកបុកបណ្ដាលឲ្យដួលបោកទៅលើផ្លូវស្លាប់នៅហ្នឹងកន្លែងកើតហេតុ រីឯសាំមីឡបានធ្លាក់ចូលទៅក្នុងស្រែបុកបង្គោលភ្លើងបាក់នៅពីរខាងកើតផ្លូវ
–
ម៉ូតូមួយគ្រឿងម៉ាកហុងដា pcxពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1IL-5728បើកបរដោយឈ្មោះទឹម វិបុលភេទប្រុសអាយុ 32 ឆ្នាំមានទីលំនៅភូមិកន្សោមអក ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ មុខរបរធនាគារ aba (ពាក់មួកសុវត្ថិភាព)ស្លាប់នៅនឹងកន្លែងកើតហេតុ។
– រួមដំណើរម្នាក់ឈ្មោះញ៉ុញ វេវឌី ភេទស្រីអាយុ 29 ឆ្នាំមានទីលំនៅភូមិឃុំជាមួយគ្នា(ពាក់មួកសុវត្ថិភាព)ស្លាប់នៅនឹងកន្លែងកើតហេតុ។
សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំងរង់ចាំកសាងសំណុំរឿងតាមនីតិវិធី។
មូលហេតុបណ្ដាលមកពីសាំមីឡបើកបរមិនប្រកាន់ស្ដាំ។