លោកវរសេនីយ៍ត្រី ចៅ ជិនវិចិត្រ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលច្បារអំពៅទី១ និងមន្ត្រីប៉ុស្តិ៍ទាំងអស់ សូមអគុណដល់ក្រុមហ៊ុន អេហ្វអិលដាប់បែលយូ ខា អេន ម៉ូធ័រ ក្រេឌីង ឯ•ក FLWCAR AND MOTOR TRADiNG CO•,LTD បានជួយអំណោយសប្បុរសជន ដើម្បីយកទៅឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពសមរភូមិជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ(សៀម)

KCSM2025-12-13 04-31pm
ដោយមានការយកចិត្តទុកដាក់និងអនុវត្តតាមប្រសាសន៍ការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ម៉ៅ សៀត អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី ចៅ ជិនវិចិត្រ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលច្បារអំពៅទី១ និងមន្ត្រីប៉ុស្តិ៍ទាំងអស់ សូមថ្លែងអគុណដល់ក្រុមហ៊ុន អេហ្វអិលដាប់បែលយូ ខា អេន ម៉ូធ័រ ក្រេឌីង ឯ•ក FLWCAR AND MOTOR TRADiNG CO•,LTD បានជួយអំណោយសប្បុរសជន ដើម្បីយកទៅឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពសមរភូមិជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ(សៀម) និងជនភៀសសឹក ។ការចូលរួមមាន÷
-អង្ករនាងមិញ ១០បាវ
-មីជាតិ ១៥កេស
-បាកាស ១៥កេស
-ទឹកសុទ្ធិ វីតាល់១៥កេស
ទឹកចិត្តសប្បុរសជនដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានពីក្រុមហ៊ុន អេហ្វអិលដាប់បែលយូ ខា អេន ម៉ូធ័រ ក្រេឌីង ឯ•ក FLWCAR AND MOTOR TRADiNG CO•,LTD តាំងនាមប៉ុស្ដិ៍នគរបាលរដ្ឋបាលច្បារអំពៅទី១ សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ដែលបានជួយឧបត្ថម្ភដល់វីរៈកងទ័ពសមរភូមិជួរមុខ កំពុងឈរជើងនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ(សៀម) និងជនភៀសសឹក។ ដោយសារយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជា ។
សូមជូនពរ និងប្រសិទ្ធិពរ បវរមហាប្រសើរ ដល់ក្រុមហ៊ុន អេហ្វអិលដាប់បែលយូ ខា អេន ម៉ូធ័រ ក្រេឌីង ឯ•ក FLWCAR AND MOTOR TRADiNG CO•,LTD សូមជួបតែពុទ្ធពរទាំង4ប្រការគឺ÷ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។