BREAKING: ម៉ោង១៖៥០នាទីថ្ងៃត្រង់ យោធាថៃបាញ់ផ្លោងកាំភ្លើងធំសង្គ្រប់ខ្លាំងនៅថ្មដូន ខេត្តឧត្តរមានជ័យ, កម្លាំងយើងបានបាញ់តបតត្រឡប់ទៅវិញយ៉ាងខ្លាំងក្លា
KCSM2025-12-14 04-51PM
(ព្រំដែន)៖ នៅវេលាម៉ោង១៖៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានបន្ដបាញ់ផ្លោងកាំភ្លើងធំជាច្រើនគ្រាប់សង្គ្រប់ខ្លាំង នៅតំបន់ថ្មដូន ខេត្តឧត្តរមានជ័យ។
ជាការឆ្លើយតប កម្លាំងកងទ័ពកម្ពុជា បានបាញ់តបទៅវិញយ៉ាងចាស់ដៃ ដោយសមរភូមិខ្លះ កងកម្លាំងយើង បានបាញ់ស្រោច BM21 ទៅកាន់ទីតាំងឈរជើងរបស់សត្រូវឈ្លានពាន។