សូមប្រុងប្រយ័ត្ន! ជនខិលខូចបានក្លែងបន្លំលើ QR Code ដើម្បីសុំជំនួយពីពលរដ្ឋ, ពួកគេប្រើរូបភាពក្លែងក្លាយអ្នករងគ្រោះ ដើម្បីបង្កើតការសង្វេគ និងបញ្ចុះបញ្ចូលឱ្យអ្នកស្កែន QR Code និងផ្ញើប្រាក់
KCSM2025-09-18 02-11pm
(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានប្រកាសឱ្យ សាធារណជនប្រុងប្រយ័ត្នចំពោះ គណនីក្លែងក្លាយលើបណ្ដាញសង្គមមួយចំនួន ដែលបានក្លែងបន្លំ បោកប្រាស់ តាមរយៈការដាក់ QR Code ដើម្បីសុំជំនួយថវិកាពីប្រជាពលរដ្ឋ ក្រោមរូមភាពកៀរគរជំនួយដល់កងទ័ព។