នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ទាហានថៃ បាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ទាហានថៃ បាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

តែត្រូវកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ រុញចេញមិនឱ្យវាស់បានទេ។ បន្ទាប់កម្លាំងមិនប្រដាប់អាវុធរបស់កម្ពុជារារាំង ទាហានថៃក៏បានដកថយ។

KCSM2025-09-30 10-19am

នៅព្រឹកនេះ ទាហានថៃមួយក្រុមទៀត ចង់ទៅបង្គោលព្រំដែនលេខ៤៧ ប៉ុន្តែកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋជាម្ចាស់ដី និងរស់នៅផ្ទាល់ ត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី។

ក្រោយទាហានថៃ ត្រឡប់ទៅវិញសភាពការណ៍បានប្រែជាស្ងប់ស្ងាត់ តែទោះជាយ៉ាងណាប្រជាពលរដ្ឋជាម្ចាស់ដីត្រៀមខ្លួនជានិច្ចការពារដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់៕

Leave a Reply

Your email address will not be published. Required fields are marked *