បេីក​កាណូត​បុក​មនុស្ស​ស្លា…ប់​ បង្វែរ​សាច់​រឿង​ទៅ​ជា​ករណី​ចោរកម្ម​ និង​ព្យាយាម​បដិសេធ​កំហុសរបស់​ខ្លួន​ ​ ពេលនេះ​សមត្ថកិច្ច​រក​ជន​សង្ស័យ​ឃេីញ​ហេីយ​ ដេីម្បី​ផ្តល់​ពន្លឺ​យុត្តិធម៌​ជូន​គ្រួសារ​រង​គ្រោះ​ ។

បេីក​កាណូត​បុក​មនុស្ស​ស្លា…ប់​ បង្វែរ​សាច់​រឿង​ទៅ​ជា​ករណី​ចោរកម្ម​ និង​ព្យាយាម​បដិសេធ​កំហុសរបស់​ខ្លួន​ ​ ពេលនេះ​សមត្ថកិច្ច​រក​ជន​សង្ស័យ​ឃេីញ​ហេីយ​ ដេីម្បី​ផ្តល់​ពន្លឺ​យុត្តិធម៌​ជូន​គ្រួសារ​រង​គ្រោះ​ ។


KCSM2025-09-26 05-04pm

(កំពង់ឆ្នាំង) នៅវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ពីង ពៅ ស្នងការរងទទួលផែនចរាចរណ៍ បានអោយដឹងថា ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​ ពី​សំណាក់​ឯកឧត្តម ឯក ស៊ុន រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​កម្លាំង​ជំនាញ​ ដើម្បីស្រាវជ្រាវរកភស្តុតាងដាក់បន្ទុកទៅលើជនសង្ស័យដែរ​ បើកកាណូតលឿន​បង្កគ្រោះថ្នាក់​ បុកមនុស្សស្លាប់​ ហើយ​ព្យាយាម​បង្វែរ​សាច់​រឿង​ ភូត​កុហក​សមត្ថកិច្ច​ ពី​ករណី​ បុកមនុស្សស្លាប់ទៅជារឿងចោរកម្មវិញ​។

ក្នុង​ប្រតិបត្តិការ​ ស្វែង​រក​ភស្តុតាង​ ដេីម្បី​ដាក់​បន្ទុក​លើ​ ជន​សង្ស័យ​នេះ​ សមត្ថកិច្ច​ជំនាញ​ប្រើ​រយៈពេល​០៤ថ្ងៃ​ ក្នុង​ការ​ប្រមូល​ភស្តុតាង​ ។

​ ជន​សង្ស័យ​ជា​ម្ចាស់​ទូក​បង្ក​មាន​ ឈ្មោះ ហែម សៀងហៃ អាយុ៣១ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មុខ​ជាង​ធ្វើ​ម៉ា​ស៊ីន​ និង​ ទូក​ រស់នៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង​ និង​ជា​ម្ចាស់​ទូក​បង្ក​ហេតុ​ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជំនាញ​ ជន​សង្ស័យ​បាន​សារភាព​ថា​ នៅ​ថ្ងៃ​កេីត​ហេតុ​កាល​ពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥​ រូប​គេ​ពិត​ជា​បាន​បេីក​ កាណូត​របស់​ខ្លួនបង្កគ្រោះថ្នាក់​ ទៅ​បុក​កាណូតជនរងគ្រោះ ឈ្មោះ ខោល សុវណ្ណរាជ អាយុ១៤ឆ្នាំ រស់នៅភូមិអន្លុងកញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង បណ្តាលអោយជនរងត្រូវស្លាប់ចាក់ម៉ាស៉ីន​ កាប់សុះខ្លួនធ្លាក់ទឹកស្លា..ប់ ពិត​ប្រាកដ​មែន​ ។

ក្រោយបង្កហេតុ រូប​គេបានយកកាណូតរបស់ខ្លួនទៅផ្ញើអ្នកស្គាល់ម្នាក់​ទៀតរស់ នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ហើយបានមកប្តឹងនគរបាលប៉ុស្តិផ្សារឆ្នាំងថា មានចោរលួចកាណូតរបស់ខ្លួនទៅវិញ។

បច្ចុប្បន្ន​ជន​សង្ស័យ​ និង​ វត្ថុ​តាង​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ កសាងសំណុំរឿង​ បញ្ជូន​ទៅកាន់​ អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង​ ចាត់ការ​បន្ត​និតិ​វិធី​ច្បាប់​។

Leave a Reply

Your email address will not be published. Required fields are marked *