មាន ប.ស.ស ពេលឈឺថ្កាត់អាចទៅទទួលសេវាព្យាបាលនៅពេទ្យកាល់ម៉ែត្របាន ព្រោះមានផ្ដល់សេវាដល់ទៅ ៣៨ មុខ

អ្នកមាន ប.ស.ស ពេលឈឺថ្កាត់អាចទៅទទួលសេវាព្យាបាលនៅពេទ្យកាល់ម៉ែត្របាន ព្រោះមានផ្ដល់សេវាដល់ទៅ ៣៨ មុខ។

KCSM2025-09-01 01-47am

(ភ្នំពេញ)នាពេលថ្មីៗនេះ បេឡាជាតិសន្តិសុខសង្គម បានចែករំលែកពីសេវាព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ ដែលជាដៃគូ ប.ស.ស សរុបមានចំនួន ១២ មន្ទីរពេទ្យ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលរួមមាន មន្ទីរពេទ្យជាតិ តេជោសន្តិភាព, មន្ទីរពេទ្យ ហ្លួងម៉ែ, មន្ទីរពេទ្យ ព្រះកេតុមាលា, មន្ទីរពេទ្យ កាល់ម៉ែត, មន្ទីរពេទ្យ ព្រះអង្គឌួង, មន្ទីរពេទ្យ ព្រះសីហនុមណ្ឌលនៃក្ដីសង្ឃឹម, មជ្ឈមណ្ឌលជាតិគាំពារមាតា និង ទារក, មន្ទីរពេទ្យ កុមារជាតិ, មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត, មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន​ ព្រះកុសុមៈ, មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន និង វិទ្យាស្ថានជាតិសុខភាពសាធារណៈ។

ក្នុងចំណោមមន្ទីរពេទ្យថ្នាក់ជាតិដៃគូប.ស.ស ទាំង ១២ នៅរាជធានីភ្នំពេញ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ឱ្យដឹងថានៅមន្ទីរពេទ្យកាល់ម៉ែត្រ ជាមន្ទីរពេទ្យដៃគូ ប.ស.ស ដែលមានផ្ដល់សេវា ៣៨ មុខ ដូចខាងក្រោម ៖

១. ផ្នែកពិគ្រោះជំងឺក្រៅ

២. ផ្នែកសង្គ្រោះបន្ទាន់

៣. ផ្នែកជំងឺវះកាត់តូច

៤. ផ្នែកប្រពោធនកម្ម

៥. ផ្នែកសណ្តំ-ភ្ញាក់ពីសណ្តំ

៦. ផ្នែកពិគ្រោះជំងឺបេះដូង

៧. អ៊ុយនីតេឆ្លុះសសៃឈាម

៨. អ៊ុយនីតេវិបត្តិចង្វាក់បេះដូង

៩. អ៊ុយនីតេប្រពោធនកម្មបេះដូង

១០. អ៊ុយនីតេប្រពោធនកម្មវះកាត់បេះដូង

១១. អ៊ុយនីតេសង្គ្រោះបន្ទាន់បេះដូង

១២. អ៊ុយនីតេវះកាត់បេះដូង

១៣. ផ្នែកជំងឺបេះដូង កុមារ

១៤. ផ្នែកពិគ្រោះជំងឺមហារីក

១៥. អ៊ុយនីតេវេជ្ជសាស្ត្រនុយក្លេអ៊ែរ

១៦. អ៊ុយនីតេផ្សាំខួរឆ្អឹង និង ព្យាបាលដោយកោសិកា

១៧. អ៊ុយនីតេព្យាបាលសម្រន់

១៨. អ៊ុយនីតេជំងឺមហារីកកុមារ

១៩. អ៊ុយនីតេលោហិតសាស្ត្រ

២០. អ៊ុយនីតេព្យាបាលដោយកាំរស្មី

២១. ផ្នែកសម្ភព សម្រាលកូន

២២. ផ្នែកប្រពោធនកម្មទារក

២៣. ផ្នែករោគស្ត្រី

២៤. ផ្នែកវះកាត់

២៥. អ៊ុយនីតេវះកាត់ប្រព័ន្ធទឹកមូត្រ

២៦. អ៊ុយទីតេវះកាត់បែកបាក់ឆ្អឹង

២៧. ផ្នែកជំងឺទូទៅ

២៨. អ៊ុយនីតេឆ្លុះទងសួត

២៩. ផ្នែកព្យាបាលសើស្បែក និង កាមរោគ

៣០. ផ្នែកប្រសាទសាស្ត្រ

៣១. ផ្នែកវះកាត់ប្រព័ន្ធប្រសាទ

៣២. ផ្នែកព្យាបាលមាត់-ធ្មេញ

៣៣. ផ្នែកព្យាបាលដោយចលនា

៣៤. ផ្នែកមន្ទីរពិសោធន៏

៣៥. ផ្នែករូបភាពវេជ្ជសាស្ត្រ

៣៦. ផ្នែកមជ្ឈមណ្ឌលលាងឈាម

៣៧. ផ្នែកសម្រាកពេទ្យ

៣៨. ផ្នែករថយន្តគិលានសង្គ្រោះ

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ ១២៩៧ ឬ ១២៨៦៕

អត្ថបទដោយ៖ Muyly Sea

Leave a Reply

Your email address will not be published. Required fields are marked *