កម្លាំងប៉ូលីសខណ្ឌដង្កោ ផែនព្រហ្មទ័ណ្ឌ0២នាក់រងរបួ-សធ្ង-ន់ ខណះតាមប្រម៉ាញ់ក្មេងទំនើង៨នាក់.
.
KCSM2025-08-24 09-31pm
(ភ្នំពេញ)សមត្ថកិច្ចនគរបាលមូលដ្ឋានខណ្ឌ ដង្កោសហការគ្នា ដេញប្រម៉ាញ់ចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៨នាក់ និងបានដកហូតមធ្យោបាយម៉ូតូ អាវុធដាវ ខណៈដែលពួកក្រុមក្មេងទំនើងទាំងនេះជិះម៉ូតូប្រសេច ប្រសាចបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋអ្នកដំណើរ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅលើតាម បណ្តោយផ្លូវ២១៧ ក្នុងមូលដ្ឋានសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលដង្កោ និងកងកម្លាំងផែន ចរាចរណ៍ គ្រឿងញៀនផងដែរ។ នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ២រូប បានរងរបួសផងដែរ។
គួរបញ្ជាក់ថា៖ ក្រុមក្មេងទំនើងទាំង៨នាក់ កំពុងធ្វើការសាក សួរនាំនិងកសាងសំណុំររឿងបន្តនីតិវិធី៕