ថៃត្រូវទទួលរងនៅព្យុះធំមួយទៀត កំពុងហោះសំដៅទៅថៃ ខណៈបាងកក នឹងរងឥទ្ធិពលខ្លាំង
KCSM 2025-09–09 05-33pm
(បាងកក)នៅថ្ងៃអង្គារ ទី៩ កញ្ញា ២០២៥
The Nation បានផ្សាយថា ព្យុះធំមួយទៀតឈ្មោះថា តាប៉ាស កំពុងហោះសំដៅទៅប្រទេសថៃ ខណៈទីក្រុងបាងកក នឹងរងឥទ្ធិពលខ្លាំង។
យោងតាមនាយកដ្ឋានឧតុនិយមថៃ, បច្ចុប្បន្នព្យុះនេះកំពុងស្ថិតនៅប្រទេសចិន ប៉ុន្តែវានឹងធ្វើដំណើរមកកាន់ប្រទេសថៃនៅថ្ងៃអង្គារទី៩ខែកញ្ញាឆ្នាំ២០២៥ ជាមួយល្បឿនខ្យល់ ៩០គីឡូម៉ែត្រក្នុងមួយម៉ោង។
ឥទ្ធិពលរបស់វានឹងបណ្តាលឲ្យមានខ្យល់កន្រ្តាក់ និងភ្លៀងធ្លាក់ខ្លាំងបង្កជាបំណាក់ដីនិងទឹកជំនន់ នៅតំបន់ប៉ែកខាងជើង ខណៈរាជធានីបាងកក ក៏នឹងត្រូវវាយប្រហារធ្ងន់ធ្ងរផងដែរ។
ប្រភព:The Nation