រៀនជំនាញ E-commerce ទទួលបានសញ្ញាបត្រទទួលស្គាល់ដោយរាជបណ្ឌិត្យសភាកម្ពុជា និង សាកលវិទ្យាល័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចជាំងស៊ី
KCSM 2025-09-08 07-17pm
(ភ្នំពេញ)៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយសាកលវិទ្យាល័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចជាំងស៊ី ប្រទេសចិន បង្កើតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញ ធុរកិច្ចអន្តរជាតិ (International Business) ឯកទេស ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន (Cross Border E-commerce) ដែលអាចឲ្យនិស្សិតទទួលបានសញ្ញាបត្រ ទទួលស្គាល់ដោយរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចជាំងស៊ី។
បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា ការសិក្សាជំនាញនេះធ្វើឱ្យនិស្សិតទទួលបានឱកាសការងារយ៉ាងសម្បូរបែបស្របតាមតម្រូវការចំបាច់ នៃការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម។ និស្សិតត្រូវសិក្សាជាភាសាចិន និងភាសាខ្មែរ ជាមួយសាស្ត្រាចារ្យជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជា និងសាស្រ្តាចារ្យជនជាតិចិន មកពីសាកលវិទ្យាល័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចជាំងស៊ី ដែលជាសកលវិទ្យាល័យលំដាប់ទី៧ នៅក្នុងប្រទេសចិន។
បើទោះជាថ្នាក់សិក្សាជំនាញធុរកិច្ចអន្តរជាតិ (International Business) ឯកទេសពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន (Cross Border E-commerce) នេះសិក្សាមុខវិជ្ជាមួយចំនួនជាភាសាចិន ប៉ុន្តែសម្រាប់អ្នកដែលមិនចេះភាសាចិន ក៏អាចចូលរៀនបានដែរ ព្រោះសាលានឹងផ្ដល់ជូននូវការបណ្ដុះបណ្ដាលភាសាចិនបន្ថែម មុនចាប់ផ្ដើមសិក្សាជំនាញ E-commerce នេះ។
ដើម្បីទទួលបានព័ត៌មានលម្អិត លើកម្មវិធីសិក្សានេះ លោកអ្នកអាចទាក់ទងទៅកាន់លេខទូរសព្ទ 067 811 667, 010 268 797 និង 099 238 677៕